លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី៖ «កម្ពុជាទទួលបានថវិកា​​ជិត១០០លានដុល្លារ ពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ពីឆ្នាំ២០១៨​ដល់ ២០២០»

FN៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកល បានថ្លែងថា ​ដើម្បីបន្តយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ទាំង៣​មានជំងឺអេដស៍ របេង និងគ្រុនចាញ់ ពីឆ្នាំ២០១៨ដល់ ២០២០ កម្ពុជាទទួលបានថវិកា​ប្រមាណ៩៨​លានដុល្លារ ពីគម្រោងមូលនិធិសកល ដើម្បីរៀបចំក្នុងការអនុវត្តគម្រោង និងរចនាសម្ព័ន្ធថ្មី ក្នុងនោះភាគីដែលមានតួនាទីសំខាន់ជាងគេ ក្នុងការអនុវត្តគម្រោងនេះ ឲ្យមានប្រសិទ្ធភាព គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងផែនការ ព្រមទាំងដៃគូម្ចាស់ជំនួយ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង​ ជំងឺឆ្លងនានា។ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធថ្មី ក្នុងការអនុវត្តគម្រោង​មូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារណាហ្គាវើល។ លោកទេសរដ្ឋមន្ត្រី​បានថ្លែងបន្តទៀតថា ជាការពិតថវិកា​ប្រមាណជិត១០០លានដុល្លារនេះ គឺពុំបានឆ្លើយតបគ្រប់​គ្រាន់ ទៅតាមតម្រូវការរបស់កម្ពុជា ទៅលើការអនុវត្ត​គម្រោងទាំងអស់នេះឡើយ ប៉ុន្តែកម្ពុជានៅតែបន្តទទួលយកមូលនិធិ​ទាំងអស់នេះ ហើយរាជរដ្ឋាភិបាល ក៏នឹងបញ្ចេញកញ្ចប់ថវិកា​បំពេញបន្ថែម ដើម្បីបន្តយុទ្ធនាការនេះ ប្រកបដោយជោគជ័យ។ លោកទេសរដ្ឋមន្រ្តី អៀង … Continue reading លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី៖ «កម្ពុជាទទួលបានថវិកា​​ជិត១០០លានដុល្លារ ពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ពីឆ្នាំ២០១៨​ដល់ ២០២០»